អាមេរិក នឹងផ្តល់ជំនួយ៤៥លានដុល្លារដល់កម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន
សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយសរុបចំនួន ៤៥លានដុល្លារដល់ប្រទេសកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ។ ក្នុងចំណោមថវិកាទាំង៤៥លានដុល្លារនេះ គឺថវិកាចំនួន ១៥លានដុល្លារ នឹងត្រូវប្រើប្រាស់លើការធ្វើឱ្យមានស្ថិរភាពនៅតំបន់ព្រំដែន និងជួយដល់ជនភៀសសឹក ។ ចំពោះថវិកាចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន ។ ចំណែកថវិកាចំនួន ២០លានដុល្លារ សម្រាប់ការការងារប្រឆាំងនឹងការឆបោកតាមអនឡាញ ជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ។ ការផ្តល់ជំនួយនេះ គឺតាមការឱ្យដឹងពីឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ តាមប្រព័ន្ធ Zoom ។ សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងការខូចខាតហេដ្ឋានរចនាសម្ព័ន្ធក្នុងពេលផ្ទុះជម្លោះព្រំដែនកម្ពុជា-ថៃនេះដែរ នៅថ្ងៃទី៨ ខែមករា អានអត្ថបទ





